Tuesday, September 2, 2014

Van Persie៖ ខ្ញុំ​ត្រៀមខ្លួន​ប្រជែង​ជាមួយ Falcao រួចហើយ

         តារាបាល់​ទាត់​ចំណូល​ថ្មី​ជនជាតិ​កូឡុំប៊ី នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​លោក Louis van Gaal កាន់​តែ​មុត​ស្រួច ប៉ុន្តែកីឡាករ​វ័យ ៣១ ឆ្នាំ Robin Van Persie បាន​ប្ដេជ្ញា​ថា​នឹង​រក្សា​តំណែង​ជម្រើស ១១ នាក់​ដំបូង​របស់​លោក​ក្នុង​ក្លឹប​។

           ការ​ចុះ​កិច្ច​សន្យា​ខ្ញីជើង​តារា​បាល់ទាត់​កូឡុំប៊ី​ពី​ក្លឹប​ Monaco បញ្ជាក់​ឲ្យ​ឃើញ​ថា នឹង​ត្រូវ​មាន​កីឡាករ​ខ្សែ​ប្រយុទ្ធ​ម្នាក់​អាច​នឹង​ត្រូវ​បាត់​បង់​ឱកាស​ជា​ជម្រើស​ ១១ នាក់​ដំបូង​របស់​លោក Louis van Gaal ប៉ុន្តែ Van Persie នឹង​ជម្នៈ​​ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ឱកាស​នេះ ។

ខ្សែ​ប្រយុទ្ធ Van Persie បដិសេធន៍​ចំពោះ​ព័ត៌មាន​ថា​ត្រូវ​ការ​វះកាត់​ជង្គង់


              ខ្សែ​ប្រយុទ្ធ Robin van Persie របស់​បីសាច​ក្រហម  Manchester United បាន​បដិសេធន៍​ចំពោះ​របាយការណ៍​ដែល​ថា​លោក​ត្រូវ​ការ​វះកាត់​ព្យាបាល​ជង្គង់ ។
             កាល​ពី​ដើម​សប្ដាហ៍​នេះ មាន​របាយការណ៍​ដែល​លើកឡើង​ថា កីឡាករ​វ័យ ៣១ ឆ្នាំ Van Persie អាច​នឹង​​អាក់ខាន​ការ​ប្រកួត​ជា​ច្រើន​ខែ​ដោយ​សារ​តែ​ការ​វះកាត់​ជង្គង់ បន្ទាប់​ពី​ពន្យារពេល​​​ព្យាបាល​កាល​ពី​មុន​ពេល​ប្រកួត​បាល់​ពិភពលោក World Cup ។

Monday, September 1, 2014

ចំណូល​ថ្មី ៦ រូប​របស់​បីសាច​ក្រហម រដូវកាល ២០១៤​ - ២០១៥

          ទីបំផុត រដូវកាល​ដោះដូរ​កីឡា​ករ​ត្រូវ​បាន​បិទ​ទ្វា ដោយ​ក្លឹប​នីមួយៗ​មាន​កីឡា​ករ​ចំណូល​ថ្មី ក៏​ដូចជា​មាន​កីឡា​ករ​ខ្លះ​បាន​ចាកចេញ​ពី​ក្លឹប។ ចំពោះ​ក្រុម​បីសាច​ក្រហម Manchester United ក្រោម​ការ​ដឹក​នាំ​អំពី​សំណាក់​គ្រូ​បង្វឹក​ថ្មី Luis Van Gaal បាន​នាំ​ចូលនូវ​កីឡា​ក៏​អន្តរជាតិ​ ៦ រូប​ដូច​ខាងក្រោម៖
១. Luke Shaw ផ្ទេរ​ពី Southampton
២. Ander Herrera ផ្ទេរ​ពី Atlectico Bilbao
៣. Marcos Rojo ផ្ទេរ​ពី Sporting CP

Wayne Rooney មាន​បំណង​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​ឲ្យ Manchester United


         Wayne Rooney ប្រារព​ខួប​ ១០ ចាប់​តាំង​ពី​គាត់​បាន​​ជា​កីឡាករ​របស់ Manchester United ហើយ​គាត់​មាន​មហិច្ចតា​ខ្ពស់​​ចង់​បំបែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​របស់​ ​Sir Bobby Charlton ដែល​មិនទាន់​មាន​អ្នកបំបែក​បាននៅ​ឡើយ​នៅ Old Trafford នេះ។

         Rooney បាន​ចូលរួម​ជាមួយ​ក្លឹប Manchester United នៅ​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ២០១៤ ដែល​ពេល​នោះ​គឺ​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុតក្នុង​ចំណោម​យុវជន​បាល់ទាត់​ផ្សេងទៀត​ក្នុង​ពិភព​លោក ហើយ​គាត់​បាន​សាង​កិត្តយស​ កេរ្ដិ៍​ឈ្នោះ​​នៅ​ក្នុង​ប្រវត្តិសាស្ដ​របស់​ក្លឹប​​ផង​ដែរ ។