Tuesday, September 2, 2014

ខ្សែ​ប្រយុទ្ធ Van Persie បដិសេធន៍​ចំពោះ​ព័ត៌មាន​ថា​ត្រូវ​ការ​វះកាត់​ជង្គង់


              ខ្សែ​ប្រយុទ្ធ Robin van Persie របស់​បីសាច​ក្រហម  Manchester United បាន​បដិសេធន៍​ចំពោះ​របាយការណ៍​ដែល​ថា​លោក​ត្រូវ​ការ​វះកាត់​ព្យាបាល​ជង្គង់ ។
             កាល​ពី​ដើម​សប្ដាហ៍​នេះ មាន​របាយការណ៍​ដែល​លើកឡើង​ថា កីឡាករ​វ័យ ៣១ ឆ្នាំ Van Persie អាច​នឹង​​អាក់ខាន​ការ​ប្រកួត​ជា​ច្រើន​ខែ​ដោយ​សារ​តែ​ការ​វះកាត់​ជង្គង់ បន្ទាប់​ពី​ពន្យារពេល​​​ព្យាបាល​កាល​ពី​មុន​ពេល​ប្រកួត​បាល់​ពិភពលោក World Cup ។

            ស្រប​ពេល​ដែល​លោក Louis Van Gaal បាន​ចុះ​កិច្ច​សន្យា​ខ្ចី​ជើង​ជាមួយ​កីឡាករ Radamel Falcao ពី​ក្លឹប Monaco គឺ​ត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​មក​ជំនួស​ Van Persie ដោយ​សារ​តែ​របួស​នេះ​ឯង ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់​រូប​នេះ​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​ទាំងអស់​នោះ ។
           លោក​បាន​ប្រាប់​ដល់​ប៉ុស្ដិ៍​ទូរទស្សន៍ FOX Sports ថា "ខ្ញុំ​មិន​ដឹង​ថា ពាក្យ​ចរចាមរាម​ទាំង​នោះ​មក​ពី​ណា​ទេ"។ "ខ្ញុំ​សូម​ប្រាប់​តាម​ត្រង់​ថា ខ្ញុំ​នឹង​មិន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​វះកាត់​តាម​ដែល​គេ​និយាយ​តៗ​គ្នា​នោះឡើយ ។
          Van Persie បាន​ជួប​បញ្ហា​របួស​ជាច្រើន​លើក​ច្រើន​សារ​កាល​ពី​រដូវកាល​មុន ប៉ុន្តែ​លោក​នៅ​អាច​បង្ហាញ​វត្តមាន​ ២១ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League នឹង​អាច​ស៊ុត​បញ្ចូល​ទី​បាន ១២ គ្រាប់ ។

No comments: