Tuesday, September 2, 2014

Van Persie៖ ខ្ញុំ​ត្រៀមខ្លួន​ប្រជែង​ជាមួយ Falcao រួចហើយ

         តារាបាល់​ទាត់​ចំណូល​ថ្មី​ជនជាតិ​កូឡុំប៊ី នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​លោក Louis van Gaal កាន់​តែ​មុត​ស្រួច ប៉ុន្តែកីឡាករ​វ័យ ៣១ ឆ្នាំ Robin Van Persie បាន​ប្ដេជ្ញា​ថា​នឹង​រក្សា​តំណែង​ជម្រើស ១១ នាក់​ដំបូង​របស់​លោក​ក្នុង​ក្លឹប​។

           ការ​ចុះ​កិច្ច​សន្យា​ខ្ញីជើង​តារា​បាល់ទាត់​កូឡុំប៊ី​ពី​ក្លឹប​ Monaco បញ្ជាក់​ឲ្យ​ឃើញ​ថា នឹង​ត្រូវ​មាន​កីឡាករ​ខ្សែ​ប្រយុទ្ធ​ម្នាក់​អាច​នឹង​ត្រូវ​បាត់​បង់​ឱកាស​ជា​ជម្រើស​ ១១ នាក់​ដំបូង​របស់​លោក Louis van Gaal ប៉ុន្តែ Van Persie នឹង​ជម្នៈ​​ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ឱកាស​នេះ ។

 ​        កីឡាករ Van Persie បាន​ប្រាប់​ដល់ Fox Sports ថា "ខ្ញុំ​រីករាយ​ណាស់​ដែល​ Falcao ចូលរួម​ជាមួយ​ក្លឹប "។ "គាត់​អាច​ជួយ​ឲ្យ​ក្រុម​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន ។ Falcao ត្រូវ​តែ​ខំប្រឹង​ប្រែង​ ដើម្បី​ដណ្ដើម​តំណែង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ។ យើង​ទាំង​ពីរ​នាក់ រួម​ទាំង Wayne Rooney និង James Wilson ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រជែង​យក​ជម្រើស ១១ នាក់​ដំបូង ។"
         គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ចំណូល​ថ្មី​ទាំង ៦ នាក់ គឺ Falcao Ander Herrera, Luke Shaw, Daley Blind, Marcos Rojo និង Angel Di Maria គឺ​​ក្លឹប​បាន​ចំណាយ​ទឹក​ប្រាក់​ចំនួន ១៥០ លាន​ផោន សម្រាប់​រដូវកាល​ដោះដូរ​កីឡាករ​នេះ​។


No comments: