Monday, September 1, 2014

Wayne Rooney មាន​បំណង​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​ឲ្យ Manchester United


         Wayne Rooney ប្រារព​ខួប​ ១០ ចាប់​តាំង​ពី​គាត់​បាន​​ជា​កីឡាករ​របស់ Manchester United ហើយ​គាត់​មាន​មហិច្ចតា​ខ្ពស់​​ចង់​បំបែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​របស់​ ​Sir Bobby Charlton ដែល​មិនទាន់​មាន​អ្នកបំបែក​បាននៅ​ឡើយ​នៅ Old Trafford នេះ។

         Rooney បាន​ចូលរួម​ជាមួយ​ក្លឹប Manchester United នៅ​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ២០១៤ ដែល​ពេល​នោះ​គឺ​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុតក្នុង​ចំណោម​យុវជន​បាល់ទាត់​ផ្សេងទៀត​ក្នុង​ពិភព​លោក ហើយ​គាត់​បាន​សាង​កិត្តយស​ កេរ្ដិ៍​ឈ្នោះ​​នៅ​ក្នុង​ប្រវត្តិសាស្ដ​របស់​ក្លឹប​​ផង​ដែរ ។ 
         កីឡា​ករ​ដែល​ទើប​តែ​ក្លាយ​ជា​ប្រធាន​ក្រុម​ជម្រើសជាតិអង់គ្លេស​រូប​នេះ គឺ​ជា​កីឡា​ករ​ម្នាក់​ក្នុង​ចំណោម​កីឡា​ករ​ ៤ នាក់ ដែល​បាន​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ២០០ គ្រាប់​ឲ្យ​ក្លឹប ហើយ​ក៏​បាន​ជាប់​ជា​កីឡាករ​លំដាប់​ទី ៣ បន្ទាប់​ពី Denis Law និង Sir Bobby Charlton.

          ខ្វះតែ ២១ គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​ជួយ​ឲ្យ​ Rooney តាម​ទាន់​លោក Denis Law ដែល ហើយ​ត្រូវការ​តែ​ ១៣ គ្រាប់​ទៀត​ដើម្បី​គ្រប់​ ២៥០ គ្រាប់ គឺ​ល្មម​យក​ឈ្នះ​លោក Charlton មួយ​គ្រាប់​ដែល​គាត់​បាន​លេង​ឲ្យ​ Manchester United ៧៥៨ ប្រកួត។

​          គាត់​បាន​លើក​ឡើង​​ក្នុង ​គេហទំព័រ​ផ្ទាល់​ខ្លួន​លោក​ថា “ការ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នេះ គឺ​វា​មាន​ន័យ​ធំធេង​ណាស់​សម្រាប់​ខ្ញុំ ។ បើ​សិន​ជា​អាច ខ្ញុំ​ចង់​បន្ត​ការ​លេង និង​ការ​ស៊ុត​បញ្ចូល​ទី​តទៅទៀត ដើម្បី​ក្លាយ​ជា​កីឡាករ all-time top scorer របស់Manchester United ។”

No comments: